សហព័ន្ធកីឡាវាយសីកម្ពុជា ប្រារព្ធពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តកីឡាករជ័យលាភី និងគ្រូបង្វឹកទទួលបានមេដាយប្រកួតក្របខ័ណ្ឌ Can Tho Open 2015 ប្រទេសវៀតណាម

ដោយផ្តល់ជូនកីឡាករមេដាយមាសចំនួន៣០០ដុល្លារមេរិក មេដាយប្រាក់ចំនួន២០០ដុល្លារអាមេរិក និងមេដាយសំរិទ្ធចំនួន១០០ដុល្លារអាមេរិក។ បន្ថែមលើការផ្តល់ជូននេះពីសហព័ន្ធ ក៏មានប្រាក់ឧបត្ថម្ភនិងកាដូអនុស្សាវរីយ៍ពីសំណាក់ក្រុមហ៊ុន និងសប្បុរសជនមួយចំនួន ទៀត សំរាប់កីឡាករជ័យលាភីដូចជា៖
១. ក្រុមហ៊ុនយី ចរិយា ផ្គត់ផ្គត់គ្រឿងសំណង់ ផ្តល់ប្រាក់រង្វាន់បន្ថែមជូនកីឡាករជ័យ លាភី មេដាយមាសចំនួន ៥០០,០០០៛ មេដាយប្រាក់ចំនួន ៣០០,០០០៛ និងមេដាយសំរិទ្ធចំនួន ២០០,០០០៛ X ២គ្រឿង = ៤០០,០០០៛។
២.ក្រុមហ៊ុនAnajak Investment ផ្តល់ប្រាក់រង្វាន់បន្ថែម ជូនកីឡាករជ័យលាភី មេដាយមាសចំនួន ៥០០,០០០៛ មេដាយប្រាក់ចំនួន ៣០០,០០០៛ និងមេដាយសំរិទ្ធចំនួន ១៥០,០០០៛ X ២គ្រឿង = ៣០០,០០០៛។
៣. ក្រុមហ៊ុន E-Optics ផ្តល់ជូនកីឡាករជ័យលាភីនូវវ៉ែនតាការពារពន្លឺព្រះអាទិត្យ ដែលមានគុណភាពខ្ពស់ម្នាក់មួយគ្រឿង។
៤. ក្រុមហ៊ុន Penshoppe ផ្តល់ស្បែកជើងម្នាក់មួយសម្រាប់ដល់កីឡាករជ័យលាភី។