ពានរង្វាន់ការប្រកួតកីឡាវាយសីឆ្នាំ២០១៨ កំពុងដំណើរការប្រកួត តាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើ១០វិញ្ញាសាមានដូចជា វិញ្ញាសាវាយក្រុមបុរស វាយទោលបុរស១៩ឆ្នាំឡើង វាយទោលបុរសក្រោម១៨ឆ្នាំ វាយទោលយុវជនក្រោម១៦ឆ្នាំ វាយទោលយុវជនក្រោម១៤ឆ្នាំ វាយទោលនារីក្រោម១៨ឆ្នាំ វាយគូរបុរស១៩ឆ្នាំឡើង វាយគូបរសក្រោម១៨ឆ្នាំ វាយគូយុវជនក្រោម១៦ឆ្នាំ និងវាយគូនារី១៩ឆ្នាំឡើង ក្នុងនោះមានកីឡាករ កីឡាករនីមកសមាគមចំនួន៩ និងក្លឹប ៥។ ក្រោមការដឹកនំារបស់ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងជាការចូលរួមចំណែកលើកម្ពស់វិស័យកីឡាឆ្ពោះទៅជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះសហព័ន្ធបានយកចិត្តទុកខ្ពស់ក្នុងការរៀបចំការប្រកួត និងពង្រឹងការអនុវត្តច្បាប់ បទបញ្ជាទាំងឡាយរាល់ការប្រកួត៕
១. វាយទោលយុវជនក្រោម ១៤ឆ្នាំ
២. វាយគូរនារី អាយុ ១៩ឆ្នាំឡើង
៣. វាយគូរបុរស អាយុ ១៩ឆ្នាំឡើង
ការផ្សាយផ្ទាល់នឹងចាប់ផ្តើមវេលាម៉ោង ៩.០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៨ នៅតារាងវាយសីពហុកីឡដ្ឋានជាតិអូឡាំពិក។
- CBF Media
- 13/11/2018
- 16:29
- 307
Share on facebook
ហ្វេសបុក
Share on telegram
តេឡេក្រាម
Share on whatsapp
វ័តអែប
Share on twitter
ធ្វិតធ័រ