សហព័ន្ធកីឡាវាយសីកម្ពុជា ការចុះផ្សព្វផ្សាយនិងលើកកម្ពស់កីឡាវាយសីកម្ពុជា នៅវិទ្យាល័យ ជាស៊ីម សាមគ្គី

Share on facebook
ហ្វេសបុក
Share on telegram
តេឡេក្រាម
Share on whatsapp
វ័តអែប
Share on twitter
ធ្វិតធ័រ

ព្រឹកថ្ងៃចន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩

នៅវិទ្យាល័យជាស៊ីម សាមគ្គី៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានចុះផ្សព្វផ្សាយនិងលើកកម្ពស់កីឡាវាយសីដល់សិស្សានុសិស្សរៀនថ្នាក់ទី៨ និងលោកគ្រូ-អ្នកគ្រូនៅវិទ្យាល័យជាស៊ីម សាមគ្គីចំនួនប្រមាណ១៥០នាក់ ដែលមានការចូលរួមពីលោកនាយកសាលា គ្រូបង្វឹក៣រូប កីឡាករ-កីឡាការនី៤រូប ក្នុងគោលបំណងបំផុសឱ្យមានចលនា ការចូលចិត្តលេងកីឡាវាយសីនៅគ្រប់ទីកន្លែង និងបណ្តុះបណ្តាលស្មារតីអ្នកបន្តវេនឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣។
ក្នុងនាមយើងខ្ញុំជាអ្នករៀបចំយើងបានសង្កេតឃើញថាការចូលរួមរបស់សិស្សានុសិស្សលេងកីឡាវាយសីនៅក្នុងប្រទេសកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់។កម្មវិធីត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យនិងភាពស្និតស្នាល។
យើងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចុះផ្សព្វផ្សាយនិងលើកកម្ពស់កីឡាវាយសីនេះ នឹងជួយអោយយើងស្វែងរកបាននូវគ្រាប់ពូជសម្រាប់ត្រៀមខ្លួនដណ្តើមយកមេដាយក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អត្ថបទទាក់ទង

អត្ថបទពេញនិយម