អបអរសាទរ! ក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសាក្រុមចម្រុះ អាយុក្រោម ១៧ឆ្នាំ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុម មីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ បច្ចុប្បន្នម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿង គឺមេដាយប្រាក់ទាំងពីរ មុន បន្ដ ការប្រកួតឯកត្តជន និងវាយគូ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកាទើបបញ្ចប់ ៕

























































